ព័ត៌មានជាតិ

មហារន្ធត់ណាស់! ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់សាច់ញាតិយំស្ទើរគាំងបេះដូង

ព្រះវិហារ: ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិសែនតេជ: ឃុំមករត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនរងគ្រោះទី១មានឈ្មោះឆាង ស្រីកា ភេទស្រី អាយុ ១០ឆ្នាំ។
ទី២ឈ្មោះ នៅ វ៉ានដា ភេទប្រុស អាយុ៨ឆ្នាំ។
ទី៣ឈ្មោះ នៅ ចេកសាន់ ភេទប្រុស អាយុ៨ឆ្នាំ ក្មេងទាំង៣នាក់ស្នាក់ក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុបន្ទាប់ពីមានការត្រួតពិនិត្យពីផ្នែកជំនាញ រួចសពទាំង៣ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់