ព័ត៌មានជាតិ

Update៖ ផ្អើលទាំងយប់! អគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង ១០ និង ០៥នាទីយប់ ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង តាមបណ្តោយផ្លូវលេខ ២៤BT ផ្ទះលេខ៤២៣ ក្រុមទី២ ស្ថិតភូមិត្នោតជ្រុំ០៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ សៀង សុខលាង ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងលក់ម្ហូប។

មូលហេតុ៖ កំពុងស្រាវជ្រាវ។

សម្ភារ:ខូចខាត៖ ឆេះផ្ទះទំហំ ៦មx១១.៣០ម ទាំងស្រុងនិងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងករណីនេះប្រើប្រាស់រថយន្ត៩គ្រឿងរួមមាន៖
– រថយន្តការិយាល័យអគ្គិភ័យចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ ឡាន ស្មើនឹង ៣២ ម៉ែត្រគូប។
– រថយន្តជំនួយស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន ស្មើនឹង ១០ គូប។
– ពន្លត់ចប់នៅម៉ោង ១០ និង ៥០នាទី ថ្ងៃដដែល៕

មតិយោបល់