ព័ត៌មានជាតិ

សិស្សវិទ្យាល័យជាស៊ីមសន្ធរមុខម្នាក់ ធ្វើសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩ និង ២៥នាទី នគរបាលប៉ុស្តិ៍បឹងសាឡាងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ត្រង់ចំណុចមុខផ្ទះលេខ១០ ផ្លូវលេខ
២៧១ស្ទួន ក្រុមទី៣ ស្ថិតភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ដឹក ឆៃឌី ហៅ ឆៃឌី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យ ជាស៊ីមសន្ធរមុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់