ព័ត៌មានជាតិ

កម្មករសំណង់ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ាស៊ីនត្រជាក់

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ មានករណីចោរលួច ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ផាន់ ជាន ហៅ នុច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់បណ្តោះអាសន្នក្រុម៣៥
ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ និងឈ្មោះ ដេន ដាលីន ហៅ ត្រេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់
(ស្នាក់នៅដូចខាងលើ) ។

សម្ភារ:ដកហូតរួមមាន៖
-ម៉ាស៊ីនត្រជាក់ Midea ១គ្រឿង (ក្បាល +កន្ទុយ)
-ម៉ាស៊ីនត្រជាក់ AUX ១គ្រឿង(ក្បាល+កន្ទុយ)
-ម៉ាស៊ីនត្រជាក់ GREE មានតែក្បាល។
-ទូរស័ព្ទ ១គ្រឿម៉ាក MI ពណ៌ខៀវ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១
-កាតធនាគារអេស៊ីលីដា ១សន្លឹក
-កាបូបលុយ ១ពណ៌ខ្មៅ
-លុយខ្មែរ ៥,៥០០៛ ៕

មតិយោបល់