ស្វាយរៀងៈ ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរសព្ទដៃយីហោ ដារ៉ា ត្រូវបានជនមិនស្គាល់មុខលួចបាញ់ជំពាមកៅស៊ូដាក់គ្រាប់ឃ្លី បាញ់មកលើទូដាក់ទូរសព្ទចំ១គ្រាប់ និងចំជញ្ជាំង១គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹករួចគេចខ្លួនបាត់។
ករណីនេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មុខផ្សាវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ម្ចាស់តូបខាងលើមានឈ្មោះ យោគ ចាន់ដាវី ភេទស្រី អាយុ៣៣ឆ្នាំ បានសូមណូមពរដល់សមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនខាងលើផង៕
មតិយោបល់