ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោ៦ និង ៣០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ៤នាក់រួមមាន ៖
១/ឈ្មោះ ថាច់ បញ្ញា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២/ឈ្មោះ ថាច់ សុភ័ក្ត្រ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣/ឈ្មោះ ហាក់ គឹមហុង ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៤/ឈ្មោះ ស្រ៊ាង បញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបឹងឈូក សង្កាត់ឬស្សីកែវ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់