លោក Matteo Renzi អភិបាលក្រុងប្ល័រិនត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីតាលី ជំនួសលោក Enrico Letta ដែលបានលាលែងពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា លោក Enrico Letta ត្រូវបានបណ្ដេញចេញក្នុងការបោះឆ្នោត នៃកិច្ចប្រជុំរបស់គណបក្សកណ្ដាលឆ្វេងប្រជាធិបតេយ្យ ហើយបានជ្រើសតាំងលោក Renzi ឲ្យជំនួសតំណែងនេះ។
លោក Renzi ត្រូវបានគេចាត់ទុកជានាយករដ្ឋមន្ត្រីក្មេងជាគេរបស់អ៊ីតាលី ដែលនៅពេលនេះលោកមានវ័យ ៣៩ឆ្នាំ ពោលគឺក្មេងជាង Benito Mussolini ដែលកាន់អំណាចកាលពីឆ្នាំ ១៩២២។ នៅថ្ងៃអង្គារនេះ លោក Renzi នឹងចាប់ផ្ដើមជួបចរចា ហើយនឹងស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍។
នៅព្រឹកថ្ងៃចន្ទម្សិលមិញ លោក Renzi និងមេដឹននាំបក្ស បានចូលជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី Giorgio Napolitano អស់រយៈពេល ៩០នាទី ក្នុងទីក្រុងរ៉ូម៕
មតិយោបល់