បាត់ដំបងៈ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ជនសង្ស័យទាំង ២នាក់រួមមាន៖
១/ឈ្មោះ ទិត រ៉ូ ហ្សែត ភេទប្រុស អាយុ ២៣ ឆ្នាំ។
២/ឈ្មោះ មឿន ធារ៉ា ហៅអាពីរពាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ។
ទាំងពីរនាក់រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបាន៖ កាំបិត និងដាវជាច្រើន។
ដំណើររឿង៖ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានជនមិនស្គាល់មុខចំនួន ០២នាក់ បានជិះម៉ូតូដេញតាមកាប់យុវជន ២នាក់ កំពុងជិះម៉ូតូឌុបគ្នា ក្នុងចំណោមបក្សពួកចំនួន៤ម៉ូតូនៅ ស្ថិតភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឲ្យយុវជនម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសក្បាលដេរអស់ចំនួន០៦ធ្នេរ ដោយមិនដឹងមូលហេតុ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យទាំង២នៅថ្ងៃទី២ ខែកុម្ភៈ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងមិនសារភាពអ្វីនោះទេ តែដោយមានសាក្សីជាច្រើនរួមទាំងវត្ថុតាង ទើបព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់