ព័ត៌មានជាតិ

មេភូមិប្រម៉ោយ នៅស្រុកវាលវែង និងអ្នកវាស់វែងក្បាលដី លួចបន្លំឯកសារឈូសឆាយចាត់ចែងលក់ទិញដីព្រៃ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១២ និង ៥០នាទី កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីកាប់រុកទន្ទ្រានឈូសឆាយចាត់ចែងលក់ទិញដីព្រៃដោយខុសច្បាប់ ត្រង់ចំណុចជើងភ្នំផ្លិត ស្ថិភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សង្ស័យក្លែងបន្លំឯកសាររាជរដ្ធាភិបាលលេខ០៦៣៥ស.ជ.ណ ចុះថ្ងៃ១៤ ខែមករា ឆ្នាំ២០២០ ដែលមាន
ទំហំ១២០០ហិចតាពីឯកសារនេះបានយកមកប្រើបាស់មុនថ្ងៃចុះហត្ថលេខារបស់ថ្នាក់លើ។

ជនសង្ស័យចំនួន០២នាក់រួមមាន៖
១/ឈ្មោះ ខាន់ ខូវ ភេទប្រុស អាយុ ៦៩ ឆ្នាំ ជាមេភូមិប្រម៉ោយ
២/ឈ្មោះ ធឿន ធីហុង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានតួនាទីជាអ្នករៀបចំវាស់វែងក្បាលដី។
អ្នកទាំង២នាក់រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងករណីនេះដីព្រៃដែលបានកាប់រុករាកទន្រ្ទានឈូសឆាយចាត់ចែងលក់ទិញនោះមានទំហំប្រហែល៣៧ហិចតា ប៉ុន្តែការស្រាវទៅឃើញថាដីនៅចំណុចនោះមានក្នុងស.ណ.ជ.សង្ស័យក្លែងបន្លំមានរហូតដល់១២០០ហិចតា

បន្ទាប់មកជនសង្ស័យត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់