ភ្នំពេញៈ នៅវេលាម៉ោង១៣ និង១០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខបុរី ប៉េង ហួត លើផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។
ហេតុការណ៍នេះ បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។
ជនរងគ្រោះឈ្មោះ ប្លុង ផាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិសិត្សសកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញផ្នែកពេទ្យសត្វ មានស្រុកំណើតភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-6210 ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-5161 (អ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់)។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត បើកបរឆ្លងផ្លូវពីត្បូងទៅជើង ដោយម៉ូតូ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ម៉ូតូជាន់ហ្វ្រាំង មិនទាន់បានបុកចំកង់រថយន្តខាងមុខពេញមួយទំហឹង បណ្តាលឲគាបជាប់រថយន្តតែម្តង។
មូលហេតុ៖ មកពីរថយន្ត បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ ដោយទ្បែកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ជនរងគ្រោះ ត្រូវបានមិត្តភក្ដិអះអាងថា ជាសិស្សក្រីក្រ ហើយរៀនពូកែក្នុងថ្នាក់ បានទទួលអាហារូបករណ៍ ទៅរៀននៅក្រៅប្រទេសថែមទៀត ជាងនេះទៅទៀត សល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងបញ្ចប់បរិញ្ញាបត្រហើយ៕
មតិយោបល់