ព័ត៌មានជាតិ

ជនជាតិឡាវ២នាក់ ឆ្លងដែនមកលក់គ្រឿងញៀននៅស្រុកខ្មែរ ត្រូវអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងឃាត់ខ្លួនបាន

ស្ទឹងត្រែង: នៅវេលាម៉ោង ១ និង ៤៥នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្រែចំប៉ា ស្ថិតភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ហៀវ ប៊ុតទីវង្ស ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិប៉ាកៀប ស្រុកឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
២/ឈ្មោះ វង់ អ៊ឺង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិប៉ាកៀប ស្រុកឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

វត្ថុតាងដកហូតបាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាម៉ីន ពណ៌ទឹកក្រូច ២កញ្ចប់តូច ស្មើនឹង ៣៨២គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់