សេអ៊ូល៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ខ្លួននឹងផ្ដល់ជំនួយដល់មន្ទីរពេទ្យ និងគ្លីនិកណាដែលមានទទួលព្យាបាលអ្នកជំងឺផ្លូវដង្ហើម MERS។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបញ្ជាក់ថា គម្រោងសម្រាប់ផ្ដល់ជំនួយនេះត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលអនុម័តរួចរាល់ហើយ ប៉ុន្តែមិនបានបញ្ជាក់ថា មានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ករណីអ្នកឆ្លងជំងឺផ្លូវដង្ហើម MERS ក្នុងប្រទេសកូរ៉េខាងត្បួងនៅតែបន្ត ប៉ុន្តែចំនួនអ្នកស្លាប់នៅដដែល៕
ព័ត៌មានជាតិ
មតិយោបល់