ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តឆេះផ្ទះ១ខ្នងខ្ទេចអស់លុយ១៦,០០០ដុល្លារមាស១តំឡឹង៣ជី និងសម្ភារ: មួយចំនួនធំ

កំពង់ចាម: នៅព្រឹកថ្ងៃទីនៅព្រឹកថ្ងៃទី០៥ ខែកុម្ភ:ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក មានករណីអគ្គិភ័យ មួយកើតឡើងនៅចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានថាមានករណីអគ្គិភ័យភ្លាមលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់ ៣គ្រឿង ដើម្បីជួយអន្តរាគមន៍ ក្នុងនោះរថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន០១គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០១គ្រឿង។

តាមការផ្ដល់ពត៌មានពីម្ចាស់ផ្ទះឈ្មោះ ងួន សុខហេង អាយុ៥៤ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់ អាយុ៤៧ឆ្នាំ

-អគ្គិភ័យនោះ បណ្ដាលឱ្យបាត់បង់ និងខូចខាត សម្ភារ:មួយចំនួនដូចជា:
-ផ្ទះ៤ខ្នង មានទំហំ ៧ម៉ែត្រx១៥ម៉ែត្រ
-បាត់បង់ ប្រាក់ដុល្លារចំនួន ១៦,០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លារ)
-មាសចំនួន០១តំឡឹង ៣ជី
-សម្ភារ: និង ឯកសារមួយចំនួនទៀត ។

មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

 

មតិយោបល់