ព័ត៌មានជាតិ

សង្ស័យតៃកុងបើកលឿន រថយន្តក្រទ្បុកស៊ីម៉ង់ត៍១គ្រឿង ក្រទ្បាប់ផ្ងារជើង រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៣ ទល់មុខនឹងសួនវឌ្ឍនៈ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រទ្បុកស៊ីម៉ង់ត៍មួយគ្រឿង សង្ស័យបើកលឿនពេក ក្រទ្បាប់ផ្ងារជើង។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ពិនិត្យឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្ត ហៅរថយន្តស្ទូច យកទៅជួសជុសដោយខ្លួនឯង៕

មតិយោបល់