ព័ត៌មានជាតិ

ប្រាប់ថាខ្ចីទៅយកប្រពន្ធ បែរជាបញ្ចាំបានលុយទៅលេងល្បែងចាញ់អស់ម្ចាស់រកឃើញចាប់ប្រគល់ឲ្យប៉ូលិស

កណ្តាល: ជនសង្ស័យម្នាក់ប្រាប់ថាខ្ចីម៉ូតូទៅប្រពន្ធបែរជាចាត់រហូតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នៅវេលាម៉ោង៦និង៣០នាទី ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះនួន ចាន់សុខ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរជាងឈើស្នាក់ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត
កណ្តាល។
ចំណែកជនសង្ស័យ០១នាក់ឈ្មោះឆេង សំអាត ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ នៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។
វត្ថុតាងចាប់យក(គ្មាន)
សម្ភារះបាត់បង់ម៉ូតូសង់០៨ឡើងតែម១០ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1AJ-7134លេខតួនិងលេខម៉ាស៊ីន៨១៣៤០៥៣។
ផលប៉ះពាល់ជនរងគ្រោះបាត់បង់ម៉ូតូខាងលើ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនសង្ស័យបានមកធ្វើការជាមួយជនរងគ្រោះបានចំនួន
២ថ្ងៃរួចបានខ្ចីម៉ូតូជនរងគ្រោះដោយនិយាយថាខ្ចីទៅយកប្រពន្ធ១ថ្ងៃពេលបានម៉ូតូហើយគេចខ្លួនបាត់មិនឃើញមកទើបដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០មកដាក់ពាក្យបណ្តឹង។
ហើយ ដើររករហូតមកដល់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទីល្ងាចបានជួបជនរងគ្រោះនៅម្តុំវត្តសំបួរមាស រាជធានីភ្នំពេញ ទើបឃាត់នាំមកប្រគល់ឲ្យមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានខ្ចីយកទៅបញ្ចាំនៅខាងកើតវត្តសំបួរមាស បានលុយចំនួន350$(បីរយហាសិបដុល្លា)យក
ទៅលេងល្បែងចាញ់អស់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

 

មតិយោបល់