ព័ត៌មានជាតិ

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ បន្លំលួចលុយបុរស.គម្នាក់ អស់១០០$ ផ្អើលពេញមុខផ្សាររាត្រី

ភ្នំពេញ: បុរស.គម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០០៥ បំណងទៅរកនារីបម្រើផ្លូវភេទ
ហើយជួបស្ត្រីម្នាក់ ក៏បបួលគ្នាទៅដេក ក្នុងតម្លៃ១០$ ស្រាប់តែជិះតាមផ្លូវ មកដល់មុខផ្សាររាត្រី
បាត់លុយអស់១០០$ ទើបផ្អើលឆោទ្បោ ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខផ្សាររាត្រី បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ ជាមនុស្សគ មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ125 ស៊េរី២០០៥ មិនចាំផ្លាកលេខនោះទេ ដឹកស្ត្រីម្នាក់ មានឈ្មោះ ប.ញ ភេទស្រី អាយុប្រហែលជាជិត៣០ឆ្នាំ មានកូន៣នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម មិនដឹងថា ជាយ៉ាងមិចនោះទេ បានជាប្រតាយប្រតគ្នា ឡើងផ្អើលពេញមុខផ្សាររាត្រី
ទើបគាត់ជាសន្តិសុខ ស្មានតែពីរហ្នឹងជាប្តីប្រពន្ធ ក៏ទៅសួរនាំទៅ ទើបដឹងថា ខាងស្ត្រីប្រកបរបររកស៊ីផ្លូវថា បុរស.គនោះ ចោទគាត់ថា លួចលុយ១០០$ បានបបួលគាត់ទៅដេកជាមួយ ក្នុងតម្លៃ ១០$ ប៉ុន្តែជនរងគ្រោះ បានសសេរប្រាប់ថា គឺស្ត្រីខាងលើនេះ ជាអ្នកលួចលុយគាត់ចំនួន១០០$ ហើយគាត់ក៏ក្របួចអាវស្ត្រីរកស៊ីផ្លូវភេទនោះ ជាប់មិនលែងទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោម ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ ចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំ។

ដោយសារតែសមត្ថកិច្ច សួរទៅដឹងរឿងហេតុច្បាស់ហើយ មិនមែនជាដឹកដីរបស់គាត់ ក៏បន្តដឹកជនសង្ស័យ និងជនរងគ្រោះ យកទៅកាន់ប៉ុស្តិ៍ស្រះចក ដើម្បីដាក់ពាក្យបណ្តឹង។

ក្រោយកើតហេតុ ជនរងគ្រោះជាបុរស.គ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ច ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់