ព័ត៌មានជាតិ

រថយន្តតូយ៉ាតាព្រូស បើកបុកគូទរថយន្តហ្វ័ត បណ្ដាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: បុរសម្នាក់ បើករថយន្តម៉ាកតូយ៉ាតាព្រូស ១គ្រឿង មិនប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តហ្វ័ត បណ្តាលឲ្យរងការខូចខាតតិចតួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចក្បែរនឹងស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្ត១គ្រឿង ម៉ាកហ្វ័តមួយបាំងកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-2255 ធ្វើដំណើរ ពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សី។ លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តហ្វ័ត បើកសុខៗស្រាប់ តែចាប់ហ្វ្រាំងបន្ថយល្បឿន ទើបមានរថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ាតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-0896
ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្របទិសគ្នាបើករៀងលឿន អកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំគូទក្រោយរថយន្តហ្វ័ត បណ្តាលឲ្យរងការខូចខាតវៀចកាងខាងក្រោយ រីឯរថយន្តតូយ៉ាតាព្រូសវិញ ខូចខាតរួញដំបូល។

ករណីនេះ បង្កឲ្យមានការស្ទះចរាចរណ៍ ទៅដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នៅទីតាំងខាងលើជាងកន្លះម៉ោង ភ្លាមៗនោះ សមត្ថកិច្ចក៏បានមកដល់ ដើម្បីជួយសម្រួលចរាចរណ៍ យករថយន្តពីរគ្រឿងអែបកៀនខាង ដើម្បីឲ្យភាគីទាំងពីរចរចាគ្នា។

ដោយខាងរថយន្តព្រូស មិនចង់មានរឿងវែងឆ្ងាយ ក៏យល់ព្រមធានាជួសជុលរថយន្តហ្វ័តឡើងវិញ ដើម្បីបញ្ចប់រឿតតែម្ដង៕

មតិយោបល់