ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន!​ ទំនិញហួសកាលបរិច្ឆេទ ត្រូវមន្ត្រីជំនាញដកហូត

ព្រះសីហនុ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារទំនប់រលក ក្រុង/ខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ត្រីងៀត មី ប្រេងឆា ប្រហិតសាច់គោ សណ្តែកបណ្តុះ និងទឹកខ្មេះ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ ចម្រុះចំនួន ២៤ដប ស្មើនឹង ៨.៤០ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដ៏ទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់