កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះអតីតប្រពន្ធ ស្ថិតក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីហិង្សាជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់។
ជនសង្ស័យឈ្មោះ ទៀង សីហា ភេទប្រុស អាយុ៣៩ឆ្នាំ រីឯជនរងគ្រោះ គឺជាអតីតប្រពន្ធជនសង្ស័យ មានឈ្មោះ ហ.ម.ច.ធ អាយុ ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពពីជនរងគ្រោះ បានរៀបរាប់ថា អតីតប្តី (ជនសង្ស័យ) គាត់ តែងព្យាយាមមកសុំត្រូវគ្នា តែគាត់មិនព្រម ព្រោះយល់ថា អតីត ប្ដីគាត់ មិនដែលជួយរកស៊ីចិញ្ចឹមគ្រួសារនោះទេ។ នៅមុនកើតហេតុ គាត់ និងកូន បន្ទាប់ពីហូបបាយរួច ក៏បាននាំគ្នាឡើងទៅ លើផ្ទះសម្រាក រហូតដល់ម៉ោង៣ទៀបភ្លឺ ស្រាប់តែឮសំឡេងធាក់ទ្វារផ្ទះ ពេលនោះ គាត់នឹកស្មានតែមានចោរចូលគាស់លួច អីវ៉ាន់ ទើបងើបពីមុង ស្រាប់តែឃើញមុខអតីតប្តី ដែលបានលែងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ។
ភ្លាមៗនោះ អតីតប្ដីគាត់ បានស្ទុះមកច្របាច់.កគាត់ រួចផ្តួលលើផ្ទះ ធ្វើសកម្មភាពរំលោភតែម្ដង រហូតដល់បានសម្រេច។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់