ព័ត៌មានជាតិ

ជួយស៊ែរផងបងប្អូន! យុវតីម្នាក់ ទើបភ្ជាប់ពាក្យថ្មោងថ្មី បាត់ដំណឹង មិនដឹងទៅទីណា

ភ្នំពេញៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គូដណ្ដឹងជនរងគ្រោះ បានប្រាប់ Post News ថា មានករណីបាត់អនាគតភរិយា ដែលទើបភ្ជាប់ពាក្យថ្មីថ្មោង មិនដឹងទៅណាទេ។

ជនរងគ្រោះឈ្មោះ អុន ផលស្រីពេជ្រ ភេទស្រី អាយុ១៩ ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានព្រះកុសមៈ ជំនាញផ្នែក ភាសាអង់គ្លេស រស់នៅកំបូល បាត់ខ្លួនតាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

ទាក់ទងនឹងការបាត់ខ្លួននេះ ឪពុកជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំបូល ដើម្បីឲ្យធ្វើការស្រាវជ្រាវផងដែរ។

បើមានបងប្អូនណា បានស្គាល់ ឬបានឃើញជនរងគ្រោះ សូមជួយផ្ដល់ដំណឹងផង គ្រួសារសាច់ញាតិ ជាពិសេសគូដណ្ដឹង កំពុងមានការព្រួយបារម្ភ អាចទំនាក់ទំនងលេខទូរស័ព្ទ៖ 016569638/0962156668/0886999533

មតិយោបល់