ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: បេក្ខជនប្រទ្បងបាក់ឌុប អ្នកមានបញ្ហាសុខភាពកើនដល់ ២៤ នាក់ អវត្តមានកើនដល់ ១៣០៧នាក់

ភ្នំពេញ: យោងតាមទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងនៅមុននេះបន្តិចថា «ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា) ដោយបេក្ខជនអវត្តមានកើនឡើងដល់១៣០៧នាក់ ចំណែកឯបេក្ខជនមានបញ្ហាសុខភាព២៤នាក់»។

ក្នុងនោះសិស្សស្រីពូកែម្នាក់ បានឈឺដួលសន្លាប់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមណ្ឌលសកលវិទ្យាល័យ បាត់ដំប បន្ទាប់ពីសរសេរលើក្រដាស នូវពាក្យមួយមាត់ថាឈឺ ហើយក៏សន្លប់ទៅ។

សិស្សស្រីម្នាក់នេះ បានដួលសន្លប់ ក្រោយពីក្រុមគ្រួពេទ្យបានជួយសង្គ្រោះហើយបានដាក់ខ្យល់អុកស៊ីសែន ទើបអាចប្រឡងវិញ ចំពោះមុខវិជ្ជារូបវិទ្យា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមណ្ឌល សកលវិទ្យាល័យ បាត់ដំបង៕

ដួលសន្លប់

មតិយោបល់