ព័ត៌មានជាតិ

សន្តិសុខផ្សារសូរិយ៉ាម៉លម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចកញ្ចក់រថយន្ត

ភ្នំពេញ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំនុចមុខផ្ទះលេខ ១៩៣អ៊ី០ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា មានជនសង្ស័យឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខផ្សារសូរិយ៉ាម៉ល មានទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនពិនិត្យទឹកនោមមានសារធាតុញៀន។

ជនរងគ្រោះឈ្មោះ គ្រុយ ចម្រើន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ ។

វត្ថុតាង និងសម្ភារ:ចាប់យកពីជនសង្ស័យរួមមានកញ្ចក់រថយន្តរបស់ជនរងគ្រោះចំនួន ២ ដែកសម្រាប់ឆ្កឹះសោចំនួន ៤សរសៃ ទួណឺវីសចំនួន២ ម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង មួកកាសពណ៌ចំនួន ១។

ចំពោះកញ្ចក់រថយន្តសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញហើយ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់កាតាមនីតិវិធីច្បាប់៕

មតិយោបល់