កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ៦កើត ខែចែត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ចំណុចផ្ទះជួលជនរងគ្រោះភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ថាំង មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរថយន្ដ ទីលំនៅស្នាក់នៅផ្ទះជួល ភូមិសង្កាត់កើតហេតុ ។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ឡាយ វិចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរថយន្ដ ទីលំនៅស្នាក់នៅផ្ទះជួលភូមិ សង្កាត់កើតហេតុ ។
សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខភ្នំពេញ-1GW-6749 (របស់ជនរងគ្រោះ)
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ និងជនរងគ្រោះត្រូវជាបងប្អូនធម៌ និងគ្នាដោយជនសង្ស័យ ឈឺចុកជំងឺក្រួសក្នុងតម្រងនោម ក៏បានពឹងពាក់ ជនរងគ្រោះឲ្យជួយជូនខ្លួន ទៅរកទិញថ្នាំពេទ្យលេប បន្ទាប់មកក៏ត្រឡប់មកផ្ទះជួលវិញ ពេលនោះជនសង្ស័យ ក៏បានខ្ចីម៉ូតូជនរងគ្រោះ យកទៅមន្ទីរពេទ្យភ្នំពេញ ដោយប្រាប់ជនរងគ្រោះថាខ្លួននៅតែឈឺ ដដែល ហើយជនរងគ្រោះក៏យល់ព្រមឲ្យម៉ូតូ ទៅជនសង្ស័យខ្ចី។
លុះមកដល់ថ្ងៃទី១២-០៣-២០២១ ជនសង្ស័យបានយកក្រដាស់បញ្ចាំម៉ូតូ ឲ្យទៅជនរងគ្រោះដែលប្រាប់ថា ម៉ូតូរបស់ជនរងគ្រោះត្រូវបានខ្លួនយកទៅបញ្ចាំចំនួន700$ ដុល្លារ បាត់ហើយ ដើម្បីបង់ថ្លៃពេទ្យថ្លៃវះកាត់ក្រួសក្នុងតំរងនោម ហើយដោយបានសន្យា ជាមួយជនរងគ្រោះថា និងទៅរំលស់យកម៉ូតូឲ្យជនរងគ្រោះវិញ ដោយចាំបាត់យូរៗទៅ មិនឃើញជនសង្ស័យទៅរំលស់យកម៉ូតូឲ្យខ្លួនវិញ ។ ទើបមកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីជួយធ្វើអន្តរាគមន៍ ហើយសមត្ថកិច្ចបានហៅ
ជនសង្ស័យដើម្បីសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ។
តាមចម្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួនប្រាក់៧០០ដុល្លា ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់