ព័ត៌មានជាតិ

ប្រធាននគរបាលប៉ុស្តិ៍ព្រីងធំ​ ជាងសូន្យរូប សរុបចំនួន ៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពីបទរាវរកវត្ថុបូរាណ នៅប្រាសាទខ្នារ

ព្រះវិហារៈ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ត្រី កង សៅគុណ មេបញ្ជាការខេត្តព្រះវិហារ
នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន ១២នាក់ រថយន្ត ០៣គ្រឿង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចុះបង្ក្រាបករណី រាវរកវត្ថុបូរាណ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ៥នាក់
១.ឈ្មោះ ហេង ប៊ុនសុផុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជាងសូន្យរូប លោហៈ នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ។
២.ឈ្មោះ សៀត សុភក្រ័ ភេទប្រុស អាយុ ៥៤ឆ្នាំ ធ្វើស្រែ នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
៣.ឈ្មោះ ង៉ៅ តៃ ភេទប្រុស អាយុ ៥៤ឆ្នាំ ធ្វើស្រែ នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
៤.ឈ្មោះ ព្លាន ព្លឿង ភេទប្រុស អាយុ ៥៧ឆ្នាំ ធ្វើស្រែ នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
៥.ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ ៤៥ឆ្នាំ ប្រធាននគរបាលប៉ុស្តិ៍ព្រីងធំ នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ។

វត្ថុតាងដកហូតបានរួមមាន៖
-រថយន្តម៉ាកកាម៉ារី ០១គ្រឿង
-ម៉ាស៊ីនរាវចំនួន ២គ្រឿង និងសម្ភារៈជីកគាស់កាយមួយចំនួនទៀត។

ក្រោយពីស្តាប់ចម្លើយ ជនសង្ស័យទាំង ០៥នាក់បំភ្លឺថា បានរៀបចំគម្រោង និងយកឧបករណ៍មករុករាវរកវត្ថុបូរាណនៅប្រាសាទខ្នារ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ មន្ទីរជំនាញបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕

មតិយោបល់