ព័ត៌មានជាតិ

កាំភ្លើង AK47 មួយដើម ត្រូវមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ រុករកឃើញជនសង្ស័យលាក់ទុកចោល

មណ្ឌលគិរីៈ យោងតាមផេក មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ប្រចាំស្នាក់ការកែរពៅ និងស្នាក់ការដេអេអូរច្បារ ដោយមានការចូលរួមសហការជាមួយលោក មេឃុំសុខសាន្ត និងលោកមេប៉ុស្តិ៍រដ្ឋបាលឃុំសុខសាន្ត បានធ្វើការចុះសិក្សាស្រាវជ្រាវ និងរុករកឃើញនូវអាវុធ AK47 ស្វ័យបទ០១ដើម លេខ ៥៦១៤Z គ្មានគ្រាប់ ដែលជនសង្ស័យ លាក់ទុកចោល នៅត្រង់ចំណុចដៃអូរជើងជ្រី បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការកែរពៅ ៕

មតិយោបល់