ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួល លេខ១៩៤៦ បន្ទប់ជួលលេខ៥១៦ ជាន់ទី៥ ស្ថិតក្រុមទី៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ស្លាប់ក្នុងផ្ទះ។
ជនរងគ្រោះឈ្មោះ ផាត សុផល ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឌីហ្សាញស្នាក់នៅភូមិ/ឃុំខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង មិនមានពាក់ព័ន្ធករណីឃាត្តកម្មឡើយ និងបានតម្កល់សពទុកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ដើម្បីរងចាំគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់