ព័ត៌មានជាតិ

បុរសម្នាក់ចេញទៅឆក់ត្រី បែរជាឆក់ត្រូវខ្លួនឯង ស្លាប់មួយរំពេច

កណ្ដាល: កាលវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី០៦ ខែកម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចប្រឡាយមាត់តាឡឹង ស្ថិតភូមិបារុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីបុរសម្នាក់ត្រូវឧបករណ៍ឆក់ត្រីឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ សាន រតនា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកោសលយវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីប្រកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់