ព័ត៌មានជាតិ

ក្រុមហ៊ុន​ដឹក​ថ្ម​បាន​បំផ្លាញ​ផ្លូវ សឹងតែ​ធ្វើដំណើរ​លែងកើត​

​កំពង់ស្ពឺ​៖ ឡាន​ដឹក​ថ្ម​ប្រភេទ​យី​ឌុប​ជាច្រើន​គ្រឿង​បាន​ជាប់ផុង​ពេញ​កណ្តាលផ្លូវ កណ្តាល​ស្ថិតក្នុង​ភូមិ ញ សង្កាត់​កណ្តោលដុំ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ខ​ណះ ក្រុម​អាជ្ញាធរ​ពាក់​ពន្ធ័​មួយ​មិន​បាន​ទៅ​អើត​មើល​ករណី​នេះ​ដោយ​ខ្លាច​ពលរដ្ឋ ចំអក​ដាក់ ពីព្រោះ​ពួកគាត់​បាន​ទទួលរង ការ​ហុយ​កាលពី​ខែប្រាំង លុះដល់​ខែ វស្សា​ក្រុម​ដឹក​ថ្ម របស់​លោក​អ្នក​មាន​ទាំងនោះ​នៅតែ​បំផ្លាញ​ផ្លូវ​នេះ​ស្ទើ​ដើរលែង រួចហើយ ។​
DSCN53211
​ករណី​ឡាន​យី​ឌុប​ជាច្រើន​គ្រឿង​ជាប់ផុង​កណ្តាល​ក្រុង​ច្បារមន​នេះ បានកើត ឡើង​នៅ ថ្ងៃទី​១០​ខែ​១០​ឆ្នាំ​២០១៤ ក្នុងភូមិ ញ​ដែល​មាន​ពលរដ្ឋ ឈ​មើល​ត្រៀប ត្រា និង​បាន​សើចចំអក​ឡក​ឡើយ​ដាក់ ក្រុម​ឡាន​ដែល​បាន​ដឹក​បំផ្លាញ​រក​លេខ ដាក់​គ្មាន​ទាំងនោះ ថា​ជា​ជន​ដែល​គិត​ពី​ផលប្រយោជន៏​ផ្ទាល់ខ្លួន មិន​គិត ប្រយោជន៏​រួម ។​
​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​និង​មាន​មុខរប​លក់ដូរ​ជាប់​ផ្លូវ​បាន​និយាយ​រីះគន់​យ៉ាង​ចាស់ដៃ​ដល់​អស់លោ​ក​មេឃុំ​និង​ចៅហ្វាយក្រុង​និង​ជា​ពិសេស​លោក​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ថា​ពេល​មាន​ការចុះផ្សាយ​របស់​សារព័ត៌មាន​ទើប​ឃើញ​ក្រុម​អាជ្ញាធរ​ទាំងនេះ​បាន​បើកភ្នែក​អើតរ​មក​មើល​ពួក​គាត់​ខ្លះៗ​តែ​រឿង​ផ្លូវ​ដែល​ធ្លាប់​ហុយ​ពេល​នេះ​ដល់​វេន​ជាប់ផុង​ស្ទះ​ឡាន​រាប់​សិប​គ្រឿង​ស្ទើ​ដើរ​លែងរួច​បែរជា​មិន​ឃើញ​មាន​មុខ​អស់​លោក​មក​អើត​មើល​បើ​ទោះជា​ពួកគាត់​បាន​ប្រឹង​ស្រែក​ឲ្យ​ឮ​អាជ្ញាធរ​បាន​ឭ​ដោយ​ផ្ទាលមាត់​ជា​ញឹកញាប់​បែប​ណា​ក៏ដោយ​ក៏​គ្មាន​ន័យ​ដែរ​។​
​អ្នកភូមិ​បាន​និយាយ​ទៀត​ថា​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​២​គឺ​ក្រុមហ៊ុន​សិលារ​តនះ​និង​ក្រុមហ៊ុនលី​ឈួង​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ស្ទើរដា​ច់​មុខ​ហើយ​ដែលខែប្រាំង​គេ​បាន ស្រោច​ទឹក​តាម​គោល​ការណ៏​ដែល​បាន​កំណត់​តែ​ការ​ស្រោច​ធ្វើ​ឲ្យតែបាន​។ ហើយ​ក្រុមហ៊ុន​គិតតែ​ពី​ដឹក​ដែល​ប្រើប្រាស់​ឡានធំៗ​ដែល​មាន​ទ្រង់​ខ្ពស់​រាប់រយ​គ្រឿងក្នុង​មួយ​ថ្ងៃ​ខែប្រាំង​ហុយ​មកលើ​លំនៅដ្ឋាន​ពួកគាត់​រក​កន្លែង​ហូបបាយ​មិនកើត​និង​រក​កន្លែង​ដេក​មិន​ឃើញ ។​លុះ​ដល់​ខែវស្សា​នេះ​ឡាន​ទាំងនេះ​បាន បំផ្លាញ​ផ្លូវ​ខ្ទេចខ្ទី ត្រង់​ផ្លូវ​កែង ដែល​ធ្វើឲ្យ​ស្ទះចរាចរណ៏​រាប់ម៉ោង​គេ​មិនបាន ឃើញ​ក្រុម​អាជ្ញាធរ​បើកភ្នែក​មើល​សោះ ។​

​ពួកគាត់​បាន​លើកឡើង​ថា​បើ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រុមហ៊ុន​នៅតែ​បន្ត​ធ្វើ​បែប​នេះ ពួកគាត់​ព្រមាន​ថា​និង​ធ្វើ​ញ្ញាតិ​ផ្ញើជូន​លោក​អភិបាលខេត្ត​ដើម្បី​កោះហៅ​ក្រុមហ៊ុន​ទាំងអស់​ផ្អាក​សកម្មភាព​ឬ​ឲ្យ​បើក​មក​កាត់​មុខ​សាលាខេត្ត​ម្តង​ព្រោះ​វា​មិន​ផុង ដោយសារ​តែ​ផ្លូវ​បាន​ក្រាល​កៅស៊ូ​ហើយ​។​
​កន្លងមក​ធ្លាប់​ទទួលបាន​ពត៏មាន​ថា​ខាង​ក្រុមហ៊ុន​បាន​ព្រមជាមួយ​សាលាខេត្ត​ជួសជុល​ផ្លូវ​នេះ​ឲ្យទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​។​តែ​ខាង​ក្រុមហ៊ុនតំ​រ៉ូវ​ឲ្យ​សាលាខេត្ត​ជួយ​ចេញ​ថ្លៃកៅស៊ូ​ហើយ​ក្រុមហ៊ុន​ជា​អ្នក​ចេញ​ថ្លៃ​ជួសជុល​ទាំងស្រុង​។​តែ​រឿង​នេះ​ខាង​សាលាខេត្ត​នៅ​មិនទាន់​បាន​ទំលាយ​ចេញ​ជា​សា​ធារ​ណះ​នៅ​ឡើយ​ទេ​។​តែ​អ្វី​ជា​រឿង​ខកចិត្ត​ផ្លូវ​នេះ​មួយថ្ងៃៗ​កាន់តែ​យ៉ាប់​ឡើងៗ​ហើយ​ប្រជាពលរដ្ឋ សុំឲ្យ​មាន​ការជួសជុល​ឲ្យបាន​ឆាប់ៗ​ផង​ព្រោះ​ពិបាក​ដើរ​ខ្លាំងណាស់​៕​

មតិយោបល់