ព័ត៌មានជាតិ

កំពុងបណ្តើររម៉កកង់បីសុខៗ ដួលដាច់ខ្យល់ស្លាប់ភ្លាមៗ

ភ្នំពេញ: បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី បានដួលដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ យប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៦ នៅចំណុចជាប់នឹងផ្សាររាត្រី ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ុល កុសល ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញជិតផ្សាររាត្រី មានស្រុកកំណើតនៅឃុំដំបូលខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ គាត់ជាអ្នករត់រម៉កកង់បី ដែលរត់ប្រចាំនៅផ្សាររាត្រីតែមិនដឹងយ៉ាងម៉េចស្រាប់តែឃើញគាត់បណ្តើរម៉ូតូ មួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញជនរងគ្រោះដួលសន្លប់ភ្លាមៗ ត្រូវបានប្រជាពលរដ្ឋនឹងអ្នកលក់ដូរនៅក្បែរនោះបាននាំគ្នាជួយសង្គ្រោះដែលសំណាងអាក្រក់អីជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ភ្លាមៗនោះបន្ទាប់មកក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកមើលនិងចុះធ្វើកោសល្យវិច័យយផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសលវិឆ្ច័យរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាជនរងគ្រោះ បានស្លាប់ខាងលើដោយសារតែខ្យល់គរហើយដាច់សសៃឈាមពីទ្រូងខាងស្តាំ ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនយកទៅបុណ្យនៅស្រុកកំណើតខេត្តកំពត ៕

មតិយោបល់