មនុស្សស្រីដែលចង់មានអ្នកថ្មី ចាប់ផ្តើមបញ្ចេញអាការៈព្រងើយកន្តើយជាមួយនឹងអ្នក ហើយការធ្វើអ្វីៗគ្រប់យ៉ាងក៏មានភាពលាក់លាមព្រោះខ្លាចអ្នកដឹង។ ប៉ុន្តែអ្នកអាចធ្វើការកត់សម្គាល់ចំណុច ៥ យ៉ាងដែលបញ្ជាក់ថានាងចាប់ផ្តើមបែកចិត្តមានអ្នកថ្មី។
១. នាងមានមិត្តថ្មីដោយអាថ៌កំបាំង
ការចាប់ផ្តើមមិនអើពើជាមួយនឹងការហៅទូរស័ព្ទរបស់អ្នក ហើយធ្វើជាដោះសារមិនចេះចប់ នៅពេលណាដែលអ្នកចង់ជួបជាមួយនាង។ ជួនកាលនាងធ្វើខ្លួនដូចជារវល់ខ្លាំងណាស់ដើម្បីនៅឲ្យឆ្ងាយពីអ្នក តាមការពិតនេះជាលេសដើម្បីបង្កើតទំនាក់ទំនងជាមួយនឹងអ្នកថ្មី។
២. ព្យាយាមឃ្លាតឆ្ងាយពីអ្នក
ចូរសង្កេតមើលថាពេលខ្លះនាងចូលចិត្តនៅតែម្នាក់ឯង ហើយនិយាយទូរស័ព្ទ ឬលេងឆាតស្ងាត់ៗដោយមានទឹកមុខញញឹមញញ៉ែម។ ពេលដែលអ្នកចូលក្បែរនាងតែងតែព្យាយាមឃ្លាតឆ្ងាយពីអ្នក។
៣. ចាំតែចាប់កំហុស
ទោះបីជាអ្នកធ្វើល្អចំពោះនាងយ៉ាងណាក៏ដោយ ក៏នាងមិនចាប់អារម្មណ៍ដែរ ហើយទង្វើអ្វីមួយដែលអ្នកធ្វើឲ្យនាងទាស់ចិត្តតែបន្តិចគឺខឹងភ្លាម ជាពិសេសនាងមើលឃើញតែកំហុសរបស់អ្នកជានិច្ច។
៤. ផ្លាស់ប្តូររូបរាង
ក្នុងពេលមួយពព្រិចភ្នែកសោះនាងអាចផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងទៀត ដូចជាការតុបតែងខ្លួន ឬការប្រើរបស់ទំនើបជាងមុន។ ប្រការដែលសំខាន់នោះគឺនាងចូលចិត្តចេញទៅក្រៅតែម្នាក់ឯង ដោយមិនចង់មានវត្តមានរបស់អ្នកនោះទេ។
៥. ភាពស្និទ្ធស្នាលកាន់តែឃ្លាតឆ្ងាយ
ទំនាក់ទំនងរបស់អ្នកដែលធ្លាប់តែមានភាពស្និទ្ធស្នាលពីមុនមក បែរជាឃ្លាតឆ្ងាយៗទៅប្រៀបដូចជាមនុស្សដែលមិនស្គាល់គ្នាអញ្ចឹង។ បែបនេះយូរៗទៅចំណងមិត្តភាពរបស់អ្នកថ្ងៃណាមួយនឹងត្រូវបានកាត់ផ្តាច់ ដូច្នេះអ្នកត្រូវត្រៀមចិត្តទុកមុនកុំឲ្យមានភាពឈឺចាប់ នៅពេលដែលនាងនិយាយថា (សូមបែក)៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់