បាត់ដំបងៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្រុមទី១១ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់។
ជនសង្ស័យឈ្មោះ ផល ចន្នី ហៅអៀន ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទម៉ាទឹកកក ១ថង់
-ទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់