ព័ត៌មានជាតិ

រថយន្តធំបើកវ៉ាជែង បណ្ដាលឲ្យទៅប៉ះម៉ូតូ ធ្លាក់ផ្លូវក្រឡាប់កាប់ផ្ងារ មនុស្សរងរបួស

ព្រះសីហនុ: នៅវេលាម៉ាង ៤និង៣៥នាទីទៀបភ្លឺឈានចូល ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៣០-១៣១ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-6677 (អ្នកបើកបររត់គេច) ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ខាងលើ បានវ៉ាជែងរថយន្តមួយគ្រឿង បណ្ដាលឲ្យទៅប៉ះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រ៉ា សាវុន ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសរលាត់ដៃ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កឲ្យរថយន្ត ម៉ូតូ និងមនុស្សធ្លាក់ផ្លូវក្រឡាប់កាប់ផ្ងារ ។ ខណ:ពេលមានហេតុការណ៍នោះកើតឡើង រថយន្តដែលឈប់បន្ថយល្បឿនម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ចង្កូតស្តាំ PSHN -0601 (តៃកុងរត់គេច) បានបុកគូថគ្នាពីក្រោយរថយន្តម៉ាក កុងតឺន័រ ។

មូលហេតុ៖ អ្នកបើកបររថយន្តបង្កវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះ និងធ្វើការវាស់យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក បន្តតាមនីតិវិធី៕

មតិយោបល់