ភ្នំពេញ៖ សាលារាជធានីភ្នំពេញនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ រៀបចំកិច្ចសិក្ខាសាលាមួយ ដោយលើយកបញ្ហាសំរាមមកពិភាក្សា ព្រោះថាសំរាមជាប្រធានបទក្ដៅគគុកមួយដែលរាជធានីភ្នំពេញត្រួវដោះស្រាយ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបញ្ជាក់ធ្ងន់ថា “យើងទាំងអស់គ្នាជាអ្នកបង្កើតសំរាម ហើយបើយើងមិនព្រមផ្លាស់ប្ដូរឥរិយាបទ និងទម្លាប់នៃការគិតគូរទុកដាក់ និងវេចខ្ចប់សំរាម ក៏ដូចជាការដឹកសំរាមចេញនោះទេ ទីក្រុងរបស់យើងនៅតែមិនបានស្អាតនោះឡើយ”។ លោកអភិបាលរាជធានីបានបន្ថែមទៀតថា អាជ្ញាធរខណ្ឌទាំងអស់ ត្រូវទទួលខុសត្រូវឲ្យច្បាស់លាស់លើបញ្ហាសំរាម ដោយត្រូវធ្វើជាអ្នកសម្របសម្រួលរវាងក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ ព្រមទាំងផ្លាស់ប្ដូរឥរិយាបទមិនល្អ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន សោភ័ណ្ឌភាពទីក្រុង និងសុខភាព។
គួរបញ្ជាក់ផងដែរថា នៅមុននេះ សាលារាជធានីភ្នំពេញបានបង្គាប់ឲ្យមន្ត្រីផ្សារផ្លាស់ប្ដូរឥរិយាបទ និងយកតម្លៃភាស៊ីផ្សារ តម្លៃផ្ញើកង់-ម៉ូតូ ទៅតាមការកំណត់របស់រដ្ឋ៕
“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ”
មតិយោបល់