រតនគិរីៈ នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចខ្ទមអ្នកតា ក្នុងការដ្ឋានទី៤ នៃក្រុមហ៊ុន ហ័ង អញ់យ៉ាឡាយ (វៀតណាម) ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ អ៊ឹម វឌ្ឃនា ហៅ អូន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង/ខេត្តស្ទឹងត្រែង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ដើរទៅទិញសាំង១លីត្រ រួចចាក់ស្រោចពីលើខ្លួន ហើយដុតបង្កឲ្យឆាប់ឆេះជាអណ្ដាតភ្លើង ប្រកាច់រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង។
មូលហេតុ៖ ជនរងគ្រោះខាងលើ ជាមនុស្សស្រវឹងស្រាខួប។
ក្រោយពីកើតហេតុសមត្ថ និងអាវុធហត្ថ ចុះដល់ទីតាំងធ្វើការត្រួតពិនិត្យកោសល្យវិច័យ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
មតិយោបល់