ព័ត៌មានជាតិ

Lexus RX300 វ៉ាជែងទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង ០០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចមុខបូរីធីវីស្តា លើផ្លូវបេតុងព្រៃស ស្ថិតភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក HONDA Cafe ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-2239 បើកបរដោយឈ្មោះ យិន ឆៃ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើមានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-3652 ឡើងវ៉ាជែងក៏ទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់របួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានៅភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់