ព័ត៌មានជាតិ

ទីក្រុងហឺហ្វីគ្រោងនឹងផ្តល់អាហារូបករណ៏ដល់និសិ្សតកម្ពុជា

ភ្នំពេញៈ លោក Wu Cunrong អគ្គលេខាធិការបក្សទីក្រុងហឺហ្វីដើរបានមានប្រសាសន៍​លើក​ឡើងថា ទីក្រុងហឺហ្វី មានគំរោងផ្តល់អាហារូបករណ៏ ដល់និសិត្សកម្ពុជា និងចង់ឲ្យមានការហោះហើរត្រង់​រវាងទី​ក្រុង​​ទាំង២ ភ្នំពេញ-ហឺហ្វី និងជំរុញឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម,វិនិយោគ និងទេសចរណ៍រវាងទីក្រុងទាំង២​ផង​ដែរ។

ការមានប្រសាសន៍លើកឡើងបែបនេះរបស់លោក Wu Cunrong ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ កញ្ញា នៅសា​លា​​​រាជធានីភ្នំពេញ ក្នុងជំនួបជាមួយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្រៅពីការលើកឡើងខាងលើ លោក Wu Cunrong ក៏ចង់ឲ្យមានការសហការគ្នាខាងផ្នែក វប្បធម៌និងអប់រំ​ផង​ដែរ ។ ចំពោះវប្បធម៌វិញលោកចង់ផ្លាស់ប្តូរ ការពិភាក្សា គ្នាពីសាលាបឋម រហូតមហាវិទ្យាល័យ ។លើផ្នែកកសិ​កម្ម លោកចង់បណ្តុះបណ្តាលធនធានមនុស្សលើការដាំដុះ ការចិញ្ចឹមត្រីជាដើម ដើម្បីបង្កើនមិត្តភាពស្និទ​មួយកម្រិត​ថែមទៀត។

លោកបន្តថា នាពេលថ្មីៗនេះ ភ្ញៀវទេសចរទីក្រុងហឺហ្វី បានមកទស្សនាកម្ពុជាមានជាង៣០ម៉ឺននាក់។ ទីក្រុងហឺ​ហ្វី និងរាជធានីភ្នំពេញបានចង់សម្ពន្ធ័ភាពជាមួយគ្នាកាលពីខែធ្នូឆ្នាំ២០១៥ក្នុងចំណោមទីក្រុងជាច្រើន​ទៀតរបស់​ប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ពន្ធ័ភាពរួច ហើយជាមួយរាជធានីភ្នំពេញដើម្បីពង្រឹងកិច្ចសហ​ប្រតិបត្តិការ​លើច្រើនវិស័យ។

ក្នុងឱកាសនោះលោកម៉ប់ សារិន ក៏បានជំរាបជូនភ្ញៀវពីការអភិវឌ្ឍន៏រាជធានីភ្នំពេញដោយបានឆ្លងកាត់ ជាច្រើនដំ​ណាក់​កាល និងឆ្លងកាត់ឧបសគ្គជាច្រើនរហូតមកដល់មានការរីកចំរើនដូចបច្ចុប្បន្ន។

លោកប្រធានក្រុមប្រឹក្សាបានបន្ថែមថាទន្ទឹមនឹងការវិវឌ្ឍន៏រីកចម្រើននេះ រាជធានីភ្នំពេញក៏បានប្រឈមនូវបញ្ហា​ជាច្រើន​​ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងតែធ្វើការដោះស្រាយដូចជា បញ្ហាប្រពន្ធ័លូ,បញ្ហាចរាចរ,បញ្ហាសំណង់លំ​នៅដ្ឋានជាដើម។តែទោះបី យ៉ាងណាដំណើរការអភិវឌ្ឍន៏នេះនៅតែមិនអាចកាត់ផ្តាច់បាន​ពីជំនួយឧបត្ថម្ភពីប្រទេស​ចិន ផងដែរ៕

ទីក្រុងហឺហ្វីទីក្រុងហឺហ្វីទីក្រុងហឺហ្វីទីក្រុងហឺហ្វី

មតិយោបល់