ភ្នំពេញៈ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៣០នាទី ត្រង់ចំណុចការដ្ឋានសំណង់ ផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យចំនួន៤នាក់រួមមាន ៖
១/ឈ្មោះ រិទ្ធ ចាន់រ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវជាតិលេខ២ ស្ថិតនៅ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ)។
២/ឈ្មោះ វន់ ពុង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជួញដូរ)។
៣/ឈ្មោះ មិន ស៊ីនីន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ប្រើប្រាស់)។
៤/ឈ្មោះ មឿន រ៉ាវុធ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ប្រើប្រាស់)។
វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ថង់តូច
-ម៉ូតូចំនួន២គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់