ភ្នំពេញៈ នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ ស្ថិតត្រង់ចំណុចផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតនៅក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ប្រហែល អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ (សតិមិនប្រក្រតីសសៃប្រសាទ)។
ការសន្និដ្ឋានរបស់នគរបាលជំនាញ កោសល្យវិច័យខណ្ឌមានជ័យ បានឲ្យដឹងថា សពជនរងគ្រោះ ដេកស្លាប់
ដោយសារខ្យល់គ (គាំងបេះដូងដេកស្លាប់) មិនមានជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីឡើយ។
បច្ចុប្បន្ន៖ សាកសពជនរងគ្រោះត្រូវបានដឹកយកទៅបូរជាវត្តសំបួរមាស ។
សូមបញ្ជាក់៖ សពជនរងគ្រោះខាងលើប្រគល់ជូនឈ្មោះ សីផា សារ៉េត ភេទស្រី អាយុ ៣៣ឆ្នាំ (ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យទី១ និងលោកស្រី ជា ដាណា ក្រុមព្រឹក្សា ព្រមទាំងមេភូមិទ្រា) មិនទាន់រកឃើញសាច់ញាតិទេ៕
មតិយោបល់