កណ្តាលៈ ផ្ទះប្រជាពលរដ្ឋ បានបន្តរងការខូចខាតជាបន្តបន្ទាប់ ក្រោយពីមានការបាក់ច្រាំងទន្លេ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៤០នាទី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំងក្រោម ស្រុកលើកដែក ខេត្តកណ្តាល ។
ក្រោយពីមានការបាក់ច្រាំងទន្លេដែលមានបណ្តោយប្រមាណជាង ២០០ម៉ែត្រ និងជម្រៅចូលមកផ្លូវជាតិកន្លែងបាក់ខ្លាំង ប្រវែងប្រមាណ២០ ម៉ែត្រ រួចមក កម្លាំងទាំង២ប្រភេទ រួមនិងអាជ្ញារស្រុក ឃុំ-ភូមិ និងក្រុមយុវជន បានចុះមកដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍រុះរើ។ ហើយចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារតែការបាក់ច្រាំងទន្លេខាងលើ មានចំនួន ៤ខ្នង ដែលផ្ទះទី១ មានម្ចាស់ឈ្មោះ លោក មួន វុធ នាយកសាលាវិទ្យាល័យពាមរាំង ។ ទី២ផ្ទះលោក សេង ស្រូយ ។ ទី៣ផ្ទះ លោក មួន ចិត្ត និងទី៤ ផ្ទះលោកស្រី ជា ស៊ីណូ ។
ទន្ទឹមនឹងនោះដែរ ក៏មាន រោងចំបើង ០១ខ្នង , រោងគោ០១ខ្នង , ផ្ទះបាយ ០១ខ្នង, បង្គន់អនាម័យ ០១ខ្នង ត្រូវបានបាក់ធ្លាក់ចូលទៅក្នុងទឹក ។ ក្នុងនោះដែរក៏បានធ្វើការរុះរើផ្ទះចំនួន១២ខ្នង សរុបទាំងអស់ផ្ទះប្រជាពលរដ្ឋដែលបានបាក់ និងរុះរើមានចំនួន ១៦ខ្នង ហើយពេលនេះ កម្លាំងមានសមត្ថកិច្ច អាវុធហត្ថ អាជ្ញាធរស្រុក ឃុំ-ភូមិ និងក្រុមយុវជនកំពុងជួយអន្តរាគមន៍ធ្វើការរុះរើ៕
https://youtu.be/9h040UYBONU
មតិយោបល់