ព័ត៌មានជាតិ

ដំឡើងស្លាកសញ្ញាចរាចរលើមហាវិថី៣ បានចំនួន៦១៥ស្លាក

ភ្នំពេញៈ ដើម្បីសម្រួលលើភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីឲ្យរាជធានីមួយនេះនៅតែមានសោភ័ណភាពនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើង​ស្លាកសញាចរាចរនៅមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ីបានចំនួន៦១៥ស្លាក។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើង​ស្លាកសញាចរាចរនៅមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន ៦១៥ស្លាក លើផែនការសរុបចំនួន ៥.០០០ស្លាក ត្រូវជា១២%៕

មតិយោបល់