ព័ត៌មានជាតិ

កំសត់ខ្លាំងម្លេះ! មានអ្នកលួចដុតផ្ទះឆេះអស់ហើយតើបានអ្វីស្នាក់នៅបន្ត

រតនគិរីៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទីរំលងអាធ្រាត មានជនមិនស្គាល់អត្តសញ្ញាណបានលួចដុតផ្ទះនៅចំការ ជនរងគ្រោះឈ្មោះ កង ញ៉ាម ភេទប្រុស អាយុ៣៩ឆ្នាំ​ ជនជាតិគ្រឹង សញ្ជាត្តិខ្មែរ មុខរបរកសិករ រស់នៅភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

សម្ភារៈខូចខាតរួមមាន៖
-ផ្ទះឈើទំហំ៧x៨.៥ម៉ែត្រ១ខ្នងជញ្ចៀងឈើដំបូលសង្ក័សី
-ស្រូវប្រហែល៤តោន
-ជញ្ចៀនផ្លាក់ទីន១ជីនឹងលុយ៥ម៉ឺនរៀល
-សូឡា៦០វ៉ាត់១ផ្ទាំងនឹងអាគុយ៥០អំពែរ
-ផ្លាលកាលីថងសំរាប់ផ្ជួរដី១ឈុត
-សម្ភារផ្ទះបាយមួយចំនួនទៀត
-បានទទួលដំណឹងពីសាម៉ីខ្លួននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២រសៀល៕

 

មតិយោបល់