ព័ត៌មានជាតិ

រថយន្ត​កូរ៉ូឡា​បើក​ឡើង​សួន មុខ​ទីស្តីការ​គណៈ​រដ្ធមន្ត្រី រួច​ជ្រុល​ទៅ​បុក​ដើមឈើ​មួ​យ​ដើម​ទៅ​មុខ​មិន​រួច​

ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា មួយគ្រឿង ជិះ​ដោយ​បុរស​នារី ២​នាក់​បាន​បើក​ឡើង​សួន​ជ្រុល​ទៅ​បុក​ដើមឈើ​មួ​យ​ដើម បណ្តាលឱ្យ​រថយន្ត​បែក​ពោង​ការពារ​ពីរ ប្រេះ​កញ្ចក់ និង​បែក​ខឿន​សួន​ពី​រកង់ សំណាងល្អ​អ្នកបើកបរ​ពុំ​មាន​រង​រ​បូស និង​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី​យប់ ថ្ងៃទី ២២ កក្កដា ២០១៤ នៅ​ចំណុច​មុខ​ទីស្តីការ​ខណៈ​រដ្ធមន្ត្រី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉ូឡា មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-7981 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច ទៅ កើត មកដល់​ចំណុច​កើតហេតុ មាន​ផ្លូវបែក​ជា​ពីរ ស្រាប់តែ​រថយន្ត​បើក​ឡើង​សួន និង​ជ្រុល​ទៅ​បុក​ដើមឈើ​មួ​យ​ដើម​ណ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​បែក​ពោង​ការពារ​ពីរ ប្រេះ​កញ្ចក់ និង​បែក​ខឿន​សួន​ពី​រកង់ សំណាងល្អ​អ្នកបើកបរ​ពុំ​មាន​រង​រ​បូស និង​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​ទុក​នៅ​ការិយាល័យ ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-07-23_104919

មតិយោបល់