ព័ត៌មានជាតិ

បងប្អូនបង្កើត ព្រោះតែរឿងស៊ីបាយកក ចាក់ប្អូន១កាំបិតរងរបួសស្រាល

ភ្នំពេញៈ ​បងប្អូន​បង្កើត ព្រោះតែរឿងហូបបាយកកពេលព្រឹក បង្កជាជម្លោះពាក្យសម្តី ផ្ទុះហិង្សាប្រតាយប្រតប់គ្នា ​ឈាន​ដល់​ទាញកូនកាំបិតចាក់ប្អូនខ្លួន​ រួចបម្រុងនឹងអារកកូនប្រុសខ្លួន​ឯងសម្លាប់ចោល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភព​ឲ្យដឹងថា ភាគីខាងបងប្រុសមាន ឈ្មោះ ឈឹន ចាន់វិបុល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ និងមានកូនប្រុសម្នាក់ដែលប៉ុនប៉ងអារកសម្លាប់ឈ្មោះ ខែត្រ រតនៈ អាយុ៥ឆ្នាំ។ ចំណែកភាគីខាងប្អូន មានឈ្មោះ ឈឹន ដាវុទ្ធ អាយុ២៧ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីភាគីទាំង២បានឲ្យដឹងថា ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នានៅកន្លែងកើតហេតុខាងលើ ដោយសារតែប្អូនខ្នក់ចិត្តនិងបងប្រុសដួសបាយយកមកហូបរួមជាមួយសាច់ជ្រូកឆា ក៏បានស្ដីបន្ទោសឲ្យបងថា បងឯងចេះស៊ីបាយដែរអី នៅពេលបងឮសម្តី​ប្អូនថា ដូច្នោះក៏ស្ទុះទៅស្ដោះទឹកមាត់ចូលខ្ទះម្ហូបរួចបន្តលើកចាក់ចោលអស់ ឃើញបងប្រុសលើកម្ហូបចាក់ចោលក៏ស្ទុះមកប្រតាយប្រតប់គ្នា ស្រាប់តែបងស្រវ៉ាចាប់បានកូនកាំបិតចិតបន្លែចាក់ត្រូវដៃប្អូនរងរបួសស្រាល រួចបងប្រុសដែលជាជនបង្កចាប់កូនប្រុសខ្លួនឯងបង្កើតគំរាមអារកសម្លាប់ រួចហើយនិងសម្លាប់ខ្លួនតាមក្រោយ។

បើតាមសម្តីអ្នករស់នៅក្បែរខាងបានប្រាប់ឲ្យដឹងថា ក្នុងក្រុមគ្រួសារមួយនេះរវាងបងនិងប្អូនតែងតែមើលមុខគ្នាមិនត្រង់ ឃើញមុខគ្នាកាលណា ឌឺដង ដាក់គ្នា ជួនកាលទំនាស់ពាក្យ​សម្តី ដូចភ្លៀងបាក់មេឃជាមួយគ្នាទៀត ពេលឃើញមុខគ្នា ដូចពាក់មុខយក្សនៅ ទីបំផុតនៅព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ កំហឹង សងខាងមានដូចគ្នា ទើបទ្រាំលែងបាន។
ក្រោយកើតហេតុ​ បងប្អូនទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនយកមកសាសួរចាត់ការទៅតាមនិតិវិ​៕

photo_2016-07-30_11-53-58photo_2016-07-30_11-35-08 (2)photo_2016-07-30_11-54-01photo_2016-07-30_11-54-02photo_2016-07-30_11-53-56

មតិយោបល់