ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សង្រ្គាមត្រជាក់ថ្មីមួយលេចរូបរាងធំឡើង ខណៈក្រុងសេអ៊ូលទទួលយកប្រព័ន្ធការពារម៉ីសសីលអាមេរិក

ចិនៈ នៅក្នុងអត្ថបទនៃបទអត្ថាធិប្បាយមួយ ដែលបានចុះផ្សាយនៅលើគេហទំព័ររបសសារព័ត៌មានស៊ីនហួចុះផ្សាយនៅក្នុងថ្ងៃទី ៣០ ខែកក្កា ឆ្នាំ ២០១៦ បានលើកឡើងថាសង្រ្គាមត្រជាក់ថ្មីមួយត្រូវបានលេចរូបរាងកាន់តែធំឡើងនៅតំបន់អាស៊ីភាគឦសាន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានទទូចឲ្យតម្លើងប្រព័ន្ធការពារម៉ីសស៊ី (THAAD)នៅកូរ៉េខាងត្បូង ដែលជាចលនាបង្កហេតុ និង អាចបំបែកតំនប់មួយនោះបន្ថែមទៀត បង្កឱ្យមានការប្រណាំងប្រជែងផ្នែកអាវុធថ្មីៗ និងបំផ្លាញក្តីសង្ឃឹម នៃការរំលាយ និងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

បន្ទាប់ពីសង្រ្គាមលោកលើកទីII, ប្លុកលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក បានស្វែងរកការកំណត់លំដាប់ពិភពលោកក្រោយសង្រ្គាម និងមានសហភាពសូវៀតអះអាងខ្លួនជាប្រទេសកំពូលនៃពិភពលោក និងការរីកសាយនៃមូលធននិយម និងសំណុំនៃតម្លៃរបស់ខ្លួននៅទូទាំងពិភពលោក។ រឿងទាំងអស់នេះហើយជារបៀបដែលសង្គ្រាមត្រជាក់បានចាប់ផ្តើមបង្កើតឡើង។

រយៈពេលជាងបួនទសវត្សនៃការប្រឈមមុខដាក់គ្នា, ភាគច្រើនបំផុតនៃប្រទេសជាតិរបស់ពិភពលោកត្រូវបានគេបង្ខំឱ្យចូលរួម និងការចំណាយលុយសន្ធឹកសន្ធាប់សម្រាប់ការតស៊ូរវាងមហាអំណាចទាំងពីរ ហើយតម្លៃមិនតិចជាងសង្គ្រាមក្តៅនោះឡើយ។

ជិតបីទសវត្សរ៍មកហើយបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត, សហរដ្ឋអាមេរិកជា ប្រទេសដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើផែនដី និងបានចាក់រុកឲ្យមានហានិភ័យដល់ អាស៊ីភាគឦសានឲ្យត្រឡប់ទៅរក ជម្លោះ ភាពវឹកវរ និងការស្អប់ខ្ពើមគ្នា និងនៅឆ្ងាយពីគ្នា។

រដ្ឋបាលអូបាម៉ាបានអះអាងថាខែលប្រឆាំងមីស៊ីលអាចជួយការពារកូរ៉េខាងត្បូង ប្រឆាំងនឹងការគំរាមកំហែងសន្តិសុខដ៏មានសក្តានុពលពីប្រទេសជិតខាងរបស់ខ្លួនគឺកូរ៉េខាងជើងនេះឯង ។តាមការពិតប្រព័ន្ធការពារម៉ីសសីលមួយនេះត្រូវបានរៀបចំឡើងដើម្បីចាប់យកផលចំណេញពីម៉ីសសីលបាញ់ផ្លោងឆ្លងទ្វីបដែលមានរយៈកម្ពស់ខ្ពស់ខ្លាំង។ ប៉ុន្តែកូរ៉េខាងជើងត្រូវការគ្រាប់រ៉ុកែតរយៈចម្ងាយខ្លី និងអាវុធធម្មតា ដើម្បីបើកការវាយប្រហារបំផ្លិចបំផ្លាញលើ ប្រទេសជិតខាងភាគខាងត្បូង ដោយហេតុនេះ អាចបង្ហាញថា ខែលការពារមូយនោះមិនអាចធ្វើឲ្យកូរ៉េខាងជើងញញើតនោះទេ ហើយវាក៏គ្មានប្រសិទ្ធភាពក្នុងការការពារទឹកដីមួយនេះបានដែរ។

លើសពីនេះទៀតខែលប្រឆាំងម៉ីសសីល THAAD អាចចាប់យកម៉ីសលីលក្នុងចំងាយ ២០០គីឡូម៉ែត្រ ប៉ុន្តែវាត្រូវបានគេដំឡើងនៅក្នុងភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលក្នុងស្រុក Seongju ចម្ងាយប្រហែលជា ៣០០ គីឡូម៉ែត្រនៅឆ្ងាយពីព្រំដែនជាមួយកូរ៉េខាងជើង។ នោះមានន័យថារាជធានី និងតំបន់ជុំវិញនោះ ជាតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ នឹងមិនត្រូវបានការពារ។

តាមរយៈការពង្រឹងជំហរយោធារបស់ខ្លួននិងសម្ព័ន្ធមិត្តក្នុងតំបន់នេះក្រុងវ៉ាស៊ីនតោនកំពុងបង្កើតជំរុំចម្រូងចម្រាសពីរនៅលើភាគីទាំងពីរនៃខ្សែស្របទី ៣៨ នៅលើឧបទ្វីបកូរ៉េ ហើយបន្ថយក្តីសង្ឃឹមដែលបញ្ហានុយក្លេអ៊ែររបស់តំបន់នេះ អាចត្រូវបានដោះស្រាយតាមការទូត។

នៅក្នុងបទអត្ថាធិបាយនោះក៏បានសង្កត់ធ្ងន់ដែលថា «ចំពោះរឿនងនេះ ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលត្រូវធ្វើដោយមានប្រុងប្រយ័ត្ន។ បើមិនដូច្នេះទេលទ្ធផលនៃការសម្រេចចិត្តខុស អាចនឹងមានមហន្ដរាយពីបាកនឹងជម្នះ»៕

 

meet-americas-thaad-one-of-the-worlds-most-advanced-missile-defense-systems-that-has-china-spooked

មតិយោបល់