ព័ត៌មានសិល្បៈ និងកម្សាន្ត

កុមារអាយុ ៤ឆ្នាំ ដូចអាយុ ៨០ឆ្នាំ នៅបង់ក្លាដេស

បង់ក្លាដេសៈ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ មើលទៅប្រហាក់ប្រហែលទៅនឹងនិវត្តជន អាយុ៨០ឆ្នាំ ដោយសារតែជំងឺកម្រមួយ មិនគួរឲ្យជឿ ។
យោងតាម dailymail ចុះផ្សាយនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្មេងប្រុស Bayezid Hossain រស់នៅតំបន់ Magura នាភាគខាងត្បូងបង់ក្លាដែស បានទទួលរងនូវជំងឺហើមភ្នែក ស្បែកជ្រួញ ឈឺសន្លាក់ មានជំងឺទឹកនោមផ្អែម និងធ្មេញបាក់ថែមទៀត ដូចតាចាស់ អាយុ ៨០ឆ្នាំ។
ប្រជាជនក្នុងសហគមន៍ នៅឆ្ងាយពីគាត់ ដោយសារតែមានការភ័យខ្លាច និងធ្វើឲ្យក្មេងប្រុសអាយុ ៤ឆ្នាំនេះ មិនបានចូលសាលានោះទេ ។

ក្មេងប្រុសខាងលើនេះ មើលទៅដូចទៅនឹងតួអង្គក្នុងភាពយន្ត The Curious Case of Benjamin Button របស់ លោក Brad Pitt ។
Bayezid Hossain គឺកើតជំងឺ ប្រភេទ Progeria ដោយអ្នកជំងឺអាចនឹងស្លាប់នៅអាយុ ១៣ ឆ្នាំដោយសារតែរោគបេះដូង និងដាច់សរសៃឈាម។
អ្នកស្រី Tripti Khatun អាយុ១៨ឆ្នាំ ដែលត្រូវជាម្តាយរបស់ Bayezid Hossain បាននិយាយថា កូនប្រុសគាត់មានភាពវ័យឆ្លាតមិនគួរឲ្យជឿ ប៉ុន្តែជាអកុសល ដែលកើតជំងឺ​យ៉ាងដូច្នោះ ទៅលើគាត់ ៕
Banklades (1)

Banklades (2)
ទស្សនាវីដេអូ Bayezid Hossain ដូចទៅនឹងភាពយន្ត The Curious Case of Benjamin Button ៖

មតិយោបល់