ព័ត៌មានជាតិ

កុំចេះតែនិយាយតាមទំនើងចិត្ត‌ពេលនេះសមត្ថកិច្ចចាត់ការហើយ

សៀមរាប:ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ និង តាមរយះការស៊ើបអង្កេតស្រាវជ្រាវ ហើយដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ខែកុម្ភ:ឆ្នាំ២០២០កម្លាំងផែនការងារសន្តិសុខ ដោយសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកវារិន្ទ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ អឹម តុល ហៅក្រៅ ប្រាក់ ឃ្នី ភេទប្រុស អាយុ25ឆ្នាំ ស្រុកកំណើត ភូមិធ្លោយ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីបទ ឆបោក (ថាត្រូវគេបានចាប់ជំរិត) កើតហេតុនៅ ភូមិ ឬស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន្ទ ខេត្តសៀមរាប។
ជនសង្ស័យបានសារភាពនូវទង្វើបស់ខ្លួន និងមានភស្ភុតាងគ្រប់គ្រាន់ បច្ចុប្បន្នកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្ត។

មតិយោបល់