ភ្នំពេញៈ ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី៦ ពានរង្វាន់ធំប្រចាំឆមាស គឺម៉ូតូមួយគ្រឿងម៉ាក ហ៊្សុយស៊ូគី ដែលសម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ដោយផ្ទាល់តែម្ដង។ កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យប្រកួតប្រជែង ចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ហើយឈប់ទទួលពាក្យនៅម៉ោង៦៖០០នាទីល្ងាច។ នេះជាការផ្សាយពីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិច។
ហ្វេសប៊ុកសម្ដេច បន្តឲ្យដឹងថា បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ – I Am a Role Model 6 ដើម្បីបង្ហាញពីទង្វើសកម្មភាពជួយដល់សង្គមដែលជាគំរូល្អៗ សម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាងអំពើល្អក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លក្ខ័ណចូលរួម បេក្ខជន បេក្ខនារី ដែលអាចដាក់ពាក្យចូលរួមប្រកួតប្រជែងបាន គឺត្រូវតែជាបេក្ខជនបេក្ខនារី ដែលធ្លាប់បានធ្វើ/កសាងអំពីល្អក្នុងសង្គមរួចហើយ និងកំពុងបន្តធ្វើអំពីគំរូល្អៗជាច្រើនទៀត នៅក្នុងសង្គមជាតិ។ សូម Upload វីដេអូឃ្លីប (Video Clip) ដែលបង្ហាញអំពីសកម្មភាពនៃអំពើល្អទាំងនោះទៅក្នុង Facebook ផ្ទាល់ខ្លួន ហើយផ្ញើកូដ (Submit Embed Code) នៃ Video នោះមកកាន់គេហទំព័រសម្តេចតេជោ ដើម្បីចូលរួមប្រកួត។ ចំពោះអតីតជ័យលាភី Top1, Top10 ចាប់តាំងពីវគ្គ១ ដល់វគ្គ៥ គឺអាចចូលរួមប្រកួតបានទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់បេក្ខជនបេក្ខនារីជ័យលាភីទាំងអស់ ដែលបានទទួលជ័យជំនៈនៅក្នុងវគ្គពិសេសនេះ។ ជ័យលាភីលេខ១ (Top-1) វគ្គទី៦នេះ នឹងទទួលបានរង្វាន់ធំម៉ូតូ ZUSUKI IMPLUSE មួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។
កម្មវិធីនេះ គឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែង ចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ឈប់ទទួលពាក្យនៅម៉ោង៦៖០០នាទីល្ងាច។ សូមចុចអានការណែនាំបន្ថែមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php៕
មតិយោបល់