ព័ត៌មានជាតិ

ប្រកាសសាលក្រម រឿងភ្នាក់ងារកាសែតរស្មីកម្ពុជា

បន្ទាយមានជ័យៈ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​ខាងមុខ​ តុលាការខេត្ត​បន្ទាយមានជ័យ នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​លោក​ វង្ស ធូ ភ្នាក់ងារ​ព័​ត៌មាន​កាសែត​រស្មី​កម្ពុជា ​និង​វេ​ប​សាយ CEN ​ប្រចាំខេត្ត​បន្ទាយមានជ័យ ត្រូវ​ក្រុម​ជនជាប់ចោទ​៣​នាក់​ ធ្វើ​សកម្មភាព​គម្រាម វាយ​បំបែក​ក្បាល។

ការ​ប្រកាសថា ​នឹង​ប្រកាស​សាលក្រម​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ជំនុំជំរះ​ដេញដោល​ចប់​សប់​គ្រប់​ ដោយ​ចៅក្រម​ជំនុំជំរះ ជួន សុវណ្ណ ​និង​តំណាង​អយ្យកា​រលោក ផាន់ ភារ​ម្យ ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​ នៅ​ចំពោះមុខ​ជនជាប់ចោទទាំង​៣ និង​ដើម​បណ្តឹង​ជា​ជនរងគ្រោះ លោក រ​ង្ស ធូ។

សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​លើក​យក​មក​ជំ​រះ គឺ​សំណុំរឿង​លេខ​៥៩៩ ចុះ​ថ្ងៃទី​០១ ​ខែកញ្ញា ឆ្នាំ​២០១៤ ​និង​បាន​បញ្ចប់​ កា​ស៊ើបសួរ​ នៃ​នីតិវិធីតុលាការ​ នៅ​ថ្ងៃទី​០២ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​សំណុំរឿង​នេះ​ បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់ ​សុទ្ធ​តែជា​គ្រូបង្រៀន​មានឈ្មោះ ១,​ឈ្មោះ យ៉ា សុខុន ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៥។ ទី២,​ឈ្មោះ វុន មុន្នី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨២។ ទី​៣,​ឈ្មោះ ប៉ៃ សុ​ឃីម ​ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ អ្នក​ទាំង​៣​នៅ​ក្រៅ​ឃុំ ​និង​បក្ខពួក​ត្រូវ​បាន​ជាប់ចោទ​ពីបទ ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ​និង​រំលោភ​លំនៅ ដ្ឋាន​ បទល្មើស​ព្រហ្មទណ្ឌ​ចែង​ក្នុង​មាត្រា​៤១០ ​និង​មាត្រា​២៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ ​ប្រព្រឹត្តិ​នៅ​ភូមិ​ណា​កា​ឆាយ ​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​០២ ខែសីហា​ ឆ្នាំ​២០១៤ លើ​ជនរងគ្រោះ​ឈ្មោះ វង្ស ធូ ​ភេទ​ប្រុស កើត​ឆ្នាំ​១៩៧២ ក្នុងភូមិ​ និង​រស់នៅ​ធ្វើជា​គ្រូបង្រៀន​ក្នុង​សាលា​វិទ្យាល័យ​កូប​ជាមួយគ្នា ។

ក្នុង​សវនាការ​លោក ផាន់ ភារ​ម្យ តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ​បាន​ណែនាំ​ដល់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ថា ក្នុងនាម​ខ្លួន​ជា​គ្រូបង្រៀន ​ដែល​ជា​អ្នក​អប់រំ ​ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​ជា​គ្រូបង្រៀន ​មិន​គួរណា​ផឹក​គ្រឿង​ស្រវឹង​ស្រែក​ឡូឡា​ក្នុង​សាលារៀន ​ដល់​យប់​ជ្រៅ​រំខាន​ដល់​អ្នកដទៃ ដែល​ជា​ទង្វើរ​មិន​មែនជា​គំរូ​ល្អ។

ជាមួយគ្នា​នោះ​លោក ផាន់ ភារ​ម្យ ក៏បាន​សំណូមពរ​ដល់​ចៅក្រម​ជំនុំ​ជំ​រះ មានការ​បន្ធូរបន្ថយ​ទោស​ដល់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ ដោយ​យោង​ទៅលើ​ជន​ត្រូវ​ចោទ​បាន​សារភាព​ទទួល​កំហុសរ​បស់​ខ្លួន។ ក្នុង​សំណុំរឿង​នេះ​លោក វង្ស ធូ បាន​ទារសំណង ​ពី​ជន​ត្រូវ​ចោទ​នូវ​ទឹកប្រាក់​ចំនួន​៨​លាន​រៀល និង​សូម​ឲ្យ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​ទៅតាម​ផ្លូវច្បាប់៕

IMG_4393FullSizeRender2FullSizeRender3FullSizeRender5FullSizeRender1IMG_4392FullSizeRender4FullSizeRender

មតិយោបល់