កំពង់ងឆ្នាំងៈ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកឯផ្ទះចំនួន០៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ហុន ណាវី អាយុ០៥ ឆ្នាំ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីគ្រោះធម្មជាតិ មានភ្លៀងនិងខ្យល់កន្រ្តាក់ បានបោកបក់មកប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ប្រមាណជាង២០ខ្នង បានរងការខូចខាត ប៉ើងរបើកដំបូល ក្នុងចំណោមនោះ៦ខ្នង ត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់បោកផ្ទះពន្លិចចូលទៅក្នុងទឹក ។
ប្រភពដដែលបន្តទៀតថា ភូមិពាមខ្នង ឃុំផ្លូវទូក គឺជាភូមិសាស្រ្តមួយ ដែលស្ថិតនៅតំបន់ដាច់ស្រយាលជាតំបន់លិចទឹក ដែលប្រជាពលរដ្ឋភាគច្រើនពួកគាត់បានរស់នៅតាមផ្ទះបណ្តែតនៅលើផ្ទៃទឹក ៕











មតិយោបល់