ព័ត៌មានជាតិ

Updated៖ នាំប្រពន្ធកូនចេញពីស្រុក មកធ្វើការថ្ងៃដំបូង សង្ស័យងងឹតមុខធ្លាក់ពីលើអគាររងរបួសធ្ងន់ នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចអគារការដ្ឋានកំពុងសាងសង់ របស់ក្រុមហ៊ុន CAM PAINT ថ្នាំពណ៌ជាតិ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីកម្មករម្នាក់ ធ្លាក់ពីលើអគារជាន់ទី៣ ។

ជនរងគ្រោះឈ្មោះ សឿ កួន ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បាននាំប្រពន្ធ និងកូន ៣នាក់ ចេញពីស្រុកកំណើតមកធ្វើការនៅការដ្ឋានសំណង់អគាររបស់ក្រុមហ៊ុន CAM PAINT ខាងលើ សង្ស័យងងឹតមុខទើបធ្លាក់បោកក្បាលនិងថ្មបែបនេះ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះធ្លាក់ដោយខ្លួនឯង ត្រូវរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ជនរងគ្រោះទើបចូលធ្វើថ្ងៃដំបូង ៕

មតិយោបល់